
ប្រធានាធិបតីអ៊ីរ៉ង់៖ បើគ្មានមីស៊ីលការពារខ្លួនទេ អ៊ីរ៉ង់ច្បាស់ជាខ្ទេចខ្ទីដូចហ្គាហ្សា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសក្ដែងៗថា ប្រសិនបើគ្មានមីស៊ីលការពារខ្លួនទេនោះ ប្រទេសអ៊ីរ៉ង់ច្បាស់ជាត្រូវរងវាសនាខ្ទេចខ្ទីគួរឱ្យអាសូរដូចជាតំបន់ហ្គាហ្សាទៅហើយ។ លោក Pezeshkian បានបញ្ជាក់យ៉ាងដាច់អហង្ការថា កម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ គឺជារឿងដាច់ខាតដែលមិនអាចយកមកចរចា ឬដោះដូរជាមួយនរណាម្នាក់បានឡើយ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។










