
យុទ្ធនាការស្តារប្រព័ន្ធលូ និងការចូលរួមរបស់ពលរដ្ឋ ជាគន្លឹះរំដោះជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ នាដើមរដូវវស្សា
ដំណក់ទឹកភ្លៀងរដូវវស្សាបានចាប់ផ្តើមធ្លាក់ជាបណ្តើរៗ បង្អុរចុះមកលើភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាសញ្ញាដាស់តឿនពីការប្រុងប្រយ័ត្នចំពោះបញ្ហាជំនន់ទឹកភ្លៀង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ និងធានាថារាជធានីភ្នំពេញមិនរងការលិចលង់ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងបើកយុទ្ធនាការយ៉ាងសស្រាក់សស្រាំ ក្នុងការចុះស្តារប្រព័ន្ធលូជុំវិញភូមិសាស្ត្ររាជធានី ដើម្បីបើកមុខទឹកឱ្យហូរបានលឿន។








