
ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីររាជធានី-ខេត្ត បង្កើនគុណភាព និងល្បឿនក្នុងការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ
ក្រសួងព័ត៌មាន បានជំរុញឱ្យគ្រប់អង្គភាព និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័ររបស់ខ្លួនឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ សុក្រឹត និងមានគុណភាពខ្ពស់។ ការណ៍នេះធ្វើឡើងដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់ព័ត៌មានជាសាធារណៈ ប្រកបដោយសមធម៌ និងទំនុកចិត្ត។








