
រដ្ឋបាលខណ្ឌដង្កោ បើកពិធីបិទផ្សាយទិន្នន័យជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋក្នុងភូមិបាគូ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មានការរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី សម្រាប់ទីតាំងដែលស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។










