
ទីតាំង Scams Online ធំៗមួយចំនួនក្នុងខណ្ឌបឹងកេងកង បានរកឃើញ ត្រូវសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី
ទីតាំង Scams Online ធំៗមួយចំនួនក្នុងខណ្ឌបឹងកេងកង បានរកឃើញ ត្រូវសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី

ទីតាំង Scams Online ធំៗមួយចំនួនក្នុងខណ្ឌបឹងកេងកង បានរកឃើញ ត្រូវសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី













រដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសការស្ថាបនាផ្លូវភ្ជាប់ R4 យ៉ាងមមាញឹកនាពេលនេះ។


នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី២ ដឹកនាំដោយលោកស្រី យ៉ង់ សំអឿន ចៅសង្កាត់ចោមចៅទី២ ព្រមទាំងក្រុមការងារសង្កាត់ បានចុះពិនិត្យស្ថានភាពទឹកដក់លើផ្លូវ និងប្រព័ន្ធលូ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ក្រុមការងារផ្នែកបច្ចេកទេសនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងមមាញឹកសម្អាតបំណែកបដិមាបុរាណជិត ៣០០ បំណែក ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ ការងារនេះមានសារៈសំខាន់សម្រាប់ការរៀបចំចុះបញ្ជី ការអភិរក្ស និងត្រៀមឈានទៅដល់ការជួសជុលនាពេលខាងមុខ។


ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។
