
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាកំពុងអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំ ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS (Tokyo Broadcasting System Television) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់លាស់ និងដោយបើកចំហអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។










