
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បិទផ្សាយទិន្នន័យដីធ្លីជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន៣
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់តំបន់ឆ្វៀលក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យប្រជាពលរដ្ឋអាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីធ្លីរបស់ខ្លួន មុនឈានទៅរកការចេញបណ្ណកម្មសិទ្ធិដីធ្លី។










