
មិនទាន់ជ្រះទឹកប៊ិចផង! អ៊ីស្រាអែល វាយប្រហារលីបង់ទៀតហើយ ដោយមិនខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាព
ទោះបីជាទើបតែមានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ ក៏ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ នៅតែមិនទាន់ថមថយឡើយ។ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីមួយទៀត ទៅលើតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ដែលធ្វើឱ្យក្តីសង្ឃឹមនៃសន្តិភាពរបស់ប្រជាជននៅក្នុងតំបន់ ហាក់បីដូចជារលាយបាត់ទៅវិញភ្លាមៗ។










