
កុមារថៃអាយុ ១១ឆ្នាំ បើករថយន្តភីកអាប់បុករះព្រះសង្ឃកំពុងធ្វើធម្មយាត្រា សុគត ៨អង្គ និងរបួសធ្ងន់ ១៣អង្គ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុក Mueang ខេត្ត Mukdahan ប្រទេសថៃ បន្ទាប់ពីកុមារប្រុសអាយុ ១១ឆ្នាំម្នាក់ បានលួចយករថយន្តភីកអាប់របស់ឪពុក បើកបុកចូលក្រុមព្រះសង្ឃដែលកំពុងធ្វើធម្មយាត្រាតាមដងផ្លូវ បណ្តាលឱ្យព្រះសង្ឃសុគតចំនួន ៨អង្គ។










