
អាជ្ញាធររាជធានីភ្នំពេញ សម្របសម្រួលជោគជ័យជាមួយអាជីវករ ដើម្បីស្ថាបនាផ្លូវ និងប្រព័ន្ធលូជុំវិញផ្សារដើមគ
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម សុខ ពេញវុធ និងឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួល ផ្ទាល់ ជាមួយ អាជីវករ លក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ។ ទទួលបានស្រុះស្រួល និងសះជាគ្នា ដើម្បីគម្រោងស្ថាបនាប្រពន្ធ័លូ ផ្លូវ នៅជុំវិញផ្សារដើមគរ ។











