ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។

ព័ត៌មានពាក់ព័ន្ធ

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ទេសចរណ៍
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយ និងបញ្ចៀសការជន់លិចក្នុងរដូវវស្សា
សកម្មភាពអាជ្ញាធរ

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយ និងបញ្ចៀសការជន់លិចក្នុងរដូវវស្សា
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយ និងបញ្ចៀសការជន់លិចក្នុងរដូវវស្សា

ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកបន្តទៀត ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ នៅភូមិសាស្ត្រខណ្ឌដូនពេញ ចំការមន និងខណ្ឌ៧មករារួច និងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងស្ថាបនាស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ខណ្ឌជាយរាជធានីភ្នំពេញ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ សម្រេចផ្អាកអាជ្ញាបណ្ណលោក ឈុន ផល្លី រយៈពេល ២ឆ្នាំ ករណីអនុវត្តបច្ចេកទេសសង្គ្រោះមិនត្រឹមត្រូវ
សុខាភិបាល

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ សម្រេចផ្អាកអាជ្ញាបណ្ណលោក ឈុន ផល្លី រយៈពេល ២ឆ្នាំ ករណីអនុវត្តបច្ចេកទេសសង្គ្រោះមិនត្រឹមត្រូវ

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ បានចេញសេចក្ដីសម្រេចផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរយៈពេល ២ឆ្នាំ ចំពោះលោក ឈុន ផល្លី ដែលបានអនុវត្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសង្គ្រោះបឋម បន្ទាប់ពីមានការរិះគន់យ៉ាងក្តៅគគុកពីសាធារណជននាពេលថ្មីៗនេះ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. បំពេញនីតិវិធីបរិស្ថានឱ្យបានត្រឹមត្រូវ មុនអនុញ្ញាតឱ្យដំណើរការ
បរិស្ថាន

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. បំពេញនីតិវិធីបរិស្ថានឱ្យបានត្រឹមត្រូវ មុនអនុញ្ញាតឱ្យដំណើរការ

ក្រសួងបរិស្ថានបានសម្រេចតម្រូវឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត បំពេញបែបបទ និងនីតិវិធីស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិឱ្យបានត្រឹមត្រូវ មុនពេលអនុញ្ញាតឱ្យដំណើរការផលិតកម្ម បន្ទាប់ពីរកឃើញថាក្រុមហ៊ុនបានដំណើរការដោយមិនទាន់មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត