
រដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារបារាំង AFD ពិភាក្សាជំរុញគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្មីមួយកន្លែងទៀត"
ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជានឹងផ្តល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែមទៀត នោះគឺ ការជួយលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFDបានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ជាដើម។









