
រដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបោសសម្អាត ៩៤ទីតាំង ឈានដល់ការបង្ក្រាបករណីឆបោកតាមអនឡាញ (Online Scams) មួយកន្លែង និងឃាត់ខ្លួនជនបរទេស ៨នាក់
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិនបុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៦នាក់(ស្រី៨៤នាក់)គ្មានលិខិតឆ្លងដែន៣នាក់។









