
រដ្ឋបាលខណ្ឌសែនសុខ ចុះពិនិត្យ និងរៀបចំពង្រីកស្ថានីយបូមទឹកបូរី១០០ខ្នង ដើម្បីត្រៀមបញ្ចៀសការជន់លិចក្នុងរដូវវស្សា
ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនន់ទឹកភ្លៀង និងធានាដល់សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងវាស់វែងទំហំស្ថានីយបូមទឹកបូរី១០០ខ្នង ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។











