
គម្រោងបុកស៊ីផាយបេតុងប្រវែងជាង ១,៧០០ម៉ែត្រ នៅខណ្ឌមានជ័យ សម្រេចបាន ៩០% សំដៅដោះស្រាយបញ្ហាជន់លិចក្នុងរាជធានីភ្នំពេញ
គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គម្រោងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចការអនុវត្តបានប្រមាណ ៩០ភាគរយហើយ ដោយក្រុមការងារបានបុកស៊ីផាយបេតុងបញ្ចូលក្នុងដីសរុបចំនួន ៣,១១១ដើម ប្រកបដោយគុណភាព និងសុវត្ថិភាពការងារខ្ពស់។











