
រកឃើញសពកាន់តែច្រើន ដល់ជាង ៣ ៦០០នាក់ហើយ ក្រោយគ្រោះរញ្ជួយដីដ៏មហន្តរាយ នៅវ៉េណេស៊ុយអេឡា
ស្ថានភាពក្រោយគ្រោះមហន្តរាយរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កំពុងតែរងការខូចខាត និងបាត់បង់យ៉ាងធ្ងន់ធ្ងរ ដោយយោងតាមការប្រកាសជាផ្លូវការរបស់លោក Jorge Rodriguez ដែលជាប្រធានសភាជាតិ តួលេខអ្នកបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធម្មជាតិនេះ បានកើនឡើងរហូតដល់ ៣ ៦៨៥នាក់ហើយ ចំណែកឯអ្នករងរបួសមានចំនួនដល់ទៅ ១៦ ៧៤០នាក់។










