
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្មេងទំនើង២ក្រុម ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវ
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ២ក្រុម សរុប ៦នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពដេញវាយ និងកាប់គ្នាយ៉ាងអនាធិបតេយ្យនៅលើទ្រូងផ្លូវសាធារណៈ បង្កឱ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម។










