
ឯកឧត្តម ឃួង ស្រេង ជួបសំណេះសំណាលជាមួយសមាជិកបក្សខណ្ឌបឹងកេងកង ដោយរំលឹកឱ្យពង្រឹងសណ្តាប់ធ្នាប់ លុបបំបាត់សេវាក្រៅច្បាប់ និងត្រៀមឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោត
ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ចៅសង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យល្អ ពិសេសចំពោះអ្នកលក់ដូរ បែបអាណាធិបតេយ្យលើដងផ្លូវនិងចិញ្ចើមផ្លូវ ដែលធ្វើឱ្យរាជធានីភ្នំពេញ បាត់បង់សោភណ្ឌភាព ខណៈដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះបាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យទៅតាមការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិហើយ។









