
សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យ ៨៨ទីតាំង និងឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹង Online Scams
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងខាងលើរបស់គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន៨៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៥២នាក់ (ស្រី ៨៤នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។











