
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងអង្គបោះឆ្នោតជុំវិញខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា (មណ្ឌលភូមិភាគទី៨) នៅខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុបចំនួន៦០៦នាក់។









