
ភាពតានតឹងនៅមជ្ឈិមបូព៌ាកើនកម្ដៅ៖ អ៊ីរ៉ង់វាយបកលើមូលដ្ឋានទ័ពអាមេរិក ក្រោយការទម្លាក់គ្រាប់បែកពីរយប់ជាប់គ្នា
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងមានការកើនឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ សំដៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន (Bahrain) និងប្រទេសគុយវ៉ែត (Kuwait)។ ការវាយបកនេះធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់អាមេរិក បានបើកការទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ក្នុងរយៈពេលពីរយប់ជាប់ៗគ្នា (ចន្លោះថ្ងៃទី ២៦-២៧ ខែមិថុនា)។










