
រ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid Robots) ត្រៀមខ្លួនធ្វើជាអ្នកស្ម័គ្រចិត្តក្នុងសន្និសីទ AI ពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងស៊ាងហ
នៅក្នុងព្រឹត្តិការណ៍សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference - WAIC) ឆ្នាំ ២០២៦ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ទីក្រុងស៊ាងហៃនឹងនាំមកនូវបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានការចូលរួមពី «រ៉ូបូតដែលមានរូបរាងដូចមនុស្ស» មកធ្វើជាអ្នកស្ម័គ្រចិត្តដើម្បីស្វាគមន៍ ណែនាំផ្លូវ និងផ្តល់ព័ត៌មានផ្សេងៗដល់ភ្ញៀវចូលទស្សនាផ្ទាល់នៅតាមសាលពិព័រណ៍។










