
អគ្គិភ័យឆាបឆេះខុនដូ Wealth Mansion នៅជ្រោយចង្វារ ជាន់ទី៤៣ ត្រូវសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ទាន់ពេល
ករណីអគ្គិភ័យមួយបានឆាបឆេះឡើងនៅក្នុងអគារខុនដូ «Wealth Mansion» ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២:២០ នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណា គ្រោះថ្នាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលា ដោយមិនបង្កឱ្យមានការរីករាលដាលទ្រង់ទ្រាយធំនោះឡើយ។










