
រដ្ឋបាលរាជធានីភ្នំពេញ ជម្រុញគម្រោងដាក់លូដោះទឹកខ្នាតធំប្រវែងជាង ៦០០ម៉ែត្រ នៅវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ក្នុងខណ្ឌដូនពេញ ឥឡូវនេះសម្រេចបាន ៣៥% ហើយ
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កំពុងតែដំណើរការទៅមុខយ៉ាងសកម្ម។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ គម្រោងដាក់លូមូលខ្នាតធំនៅលើកំណាត់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ក្នុងខណ្ឌដូនពេញ សម្រេចលទ្ធផលបានប្រមាណ ៣៥% ហើយ។











