
អាជ្ញាធរសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រកាយស្តារប្រឡាយប្រវែង ៣៥០ម៉ែត្រ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងក្នុងរដូវវស្សា
ដើម្បីត្រៀមលក្ខណៈបង្ការនិងដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង ដែលជិតចូលមកដល់ក្នុងរដូវវស្សានេះ អាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះយុទ្ធនាការកាយស្តារប្រឡាយទឹកមួយខ្សែ ដែលស្ថិតនៅភូមិសាស្ត្រជាប់របងរោងចក្រកាណាឌីយ៉ា។











