
អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារគល់ស្ពាន និងណែនាំអាជីវករមិនឱ្យលក់ដូរលើចិញ្ចើមផ្លូវ
ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរខណ្ឌព្រែកព្នៅបានបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការចុះរៀបចំរបៀបរៀបរយនៅតាមដងផ្លូវ និងទីប្រជុំជននានាក្នុងមូលដ្ឋាន។ ជាក់ស្តែង នៅវេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ឌី ពុទ្ធារិទ្ធ នាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារគល់ស្ពានព្រែកព្នៅ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ។











