
សកម្មភាពរដ្ឋបាលខណ្ឌកំបូល៖ ចុះយុទ្ធនាការទ្រង់ទ្រាយធំដាក់ថ្នាំអាល់បែត និងផ្សព្វផ្សាយវិធានការបង្ការជំងឺគ្រុនឈាមតាមលំនៅឋានប្រជាពលរដ្ឋ
ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលបានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះដាក់ថ្នាំអាល់បែត (Abate) និងផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។











