
ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យផ្ទាល់ និងរៀបចំផែនការកែលម្អសួនដើមឈើជប៉ុនជាង ៣ហិចតា ក្នុងខណ្ឌពោធិ៍សែនជ័យ ឱ្យក្លាយជាកន្លែងកម្សាន្ត និងហាត់ប្រាណ
សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលំអរឡើងវិញ សំរាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព ស្របទៅតាមការចង់បានរបស់ម្ចាស់អំណោយ។









