
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពបន្ថែម រាជរដ្ឋាភិបាលមួយរូប និងបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដែលមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាក្នុងតំបន់និងសកលលោក
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៥ នៅក្នុងនោះ មានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន០១រូប និងការពិភាក្សា អនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការងារច្បាប់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្នុងតំបន់និងសកលលោក ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិល យានយន្ត និងសំណង់។









