
ភាពតានតឹងនៅច្រកសមុទ្រ Hormuz៖ លោក Trump ស្នើទារកម្រៃ ២០% ខណៈអ៊ីរ៉ង់ប្រកាសបន្តធ្វើជាអ្នកការពារផ្តាច់មុខ
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបានឡើងកម្តៅជាថ្មី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកសំណើឱ្យសហរដ្ឋអាមេរិកទទួលបានកម្រៃចំនួន ២០% លើការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ជាថ្នូរនឹងការធានាសន្តិសុខផ្លូវទឹកដ៏សំខាន់នេះ ខណៈអ៊ីរ៉ង់បានចេញមុខបដិសេធភ្លាមៗ និងអះអាងថា ខ្លួននឹងបន្តធ្វើជាអ្នកការពារផ្តាច់មុខនៃច្រកសមុទ្រនេះ។










