
រដ្ឋបាលសង្កាត់ចោមចៅទី២ ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារមានជំងឺប្រចាំកាយ និងជួបការលំបាក ៦គ្រួសារ
នារសៀលថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី២ ដឹកនាំដោយលោកស្រី យ៉ង់ សំអឿន ចៅសង្កាត់ចោមចៅទី២ រួមជាមួយក្រុមការងារសង្កាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារដែលមានសមាជិកមានជំងឺប្រចាំកាយ និងគ្រួសារជួបការលំបាក ចំនួន៦គ្រួសារ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។











