
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ សម្របសម្រួលទំនាស់របងជាមួយពលរដ្ឋ ១៣គ្រួសារ ដោយជោគជ័យ និងឯកភាពរុះរើដើម្បីពង្រីកផ្លូវ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ បានចុះសម្របសម្រួលដោះស្រាយទំនាស់ពាក់ព័ន្ធការសាងសង់របងជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ក្នុងភូមិឫស្សី៣ ដោយទទួលបានលទ្ធផលជោគជ័យ ខណៈភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នារុះរើសំណង់តាមប្លង់រដ្ឋ ដើម្បីបើក និងពង្រីកផ្លូវសម្រាប់ផលប្រយោជន៍សាធារណៈ។











