
រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមគម្រោងអ៊ុតកៅស៊ូ AC ថ្មីលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ៦៣) ទាំងស្រុង ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលចរាចរណ៍
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ និងសហការជាមួយក្រុមហ៊ុនជំនាញ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាអ៊ុតកៅស៊ូ AC ថ្មីឡើងវិញទាំងស្រុងលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ៦៣) ក្នុងគោលបំណងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកែលម្អសោភ័ណភាពទីក្រុង។











