
កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស។











