
ភ្នំពេញ និងខេត្តហៃឡុងជាំងរបស់ចិន គ្រោងចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេដ្ឋកិច្ច
រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិននឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។ ការបង្ហាញពីបំណងខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តម ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំងសាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ។









