
គម្រោងដាក់ប្រព័ន្ធលូធំនៅលើវិថីព្រះអង្គយុគន្ធរ (លេខ១៩) ក្នុងខណ្ឌដូនពេញ សម្រេចបាន ៧៥% ហើយ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតែបន្តបោះជំហានទៅមុខយ៉ាងរលូន។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ គម្រោងដាក់លូមូលទំហំធំនៅលើកំណាត់វិថីព្រះអង្គយុគន្ធរ (លេខ១៩) ក្នុងខណ្ឌដូនពេញ សម្រេចលទ្ធផលបានប្រមាណ ៧៥% ហើយ ស្របតាមផែនការប្រកបដោយសុវត្ថិភាពខ្ពស់











