
ក្រសួងបរិស្ថានចាត់វិធានការច្បាប់លើសិប្បកម្មកែច្នៃប្លាស្ទិកនៅក្រុងតាខ្មៅ ក្រោយរកឃើញបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើសិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីមន្ត្រីជំនាញរកឃើញថា ទីតាំងនេះបានបង្ហូរសំណល់រាវពុលចូលប្រភពទឹកសាធារណៈ និងរំលោភបទប្បញ្ញត្តិបរិស្ថានជាច្រើនករណី











