
ឯកឧត្តម ទូច គង្គា ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតអាណត្តិទី៦
ស្រុកបុរីអូរស្វាយសែនជ័យ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទូច គង្គា អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សស្រុក ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅភារកិច្ចបន្តសម្រាប់អនុវត្តក្នុងមូលដ្ឋាន។











