
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ណែនាំឱ្យអាជ្ញាធរខណ្ឌ-សង្កាត់ បម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីរក្សាប្រជាប្រិយភាព និងជំនឿទុកចិត្តរបស់បក្ស
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបំរើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ទាំងជីវភាព ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវចុះមើលលូ ប្រឡាយ និងផ្លូវជាដើមដើម្បីឱ្យប្រជាពលរដ្ឋបានជំនឿទុកចិត្ត គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។









