
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបទីតាំងឆបោកតាមអនឡាញ (Online Scams) ក្នុងខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេស ២៥នាក់
គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ(Investment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។











