
ក្រុមការងារបច្ចេកទេសជួសជុល និងគូសគំនូសសញ្ញាចរាចរណ៍ឡើងវិញ នៅស្តុបវិទ្យាល័យឥន្ទ្រទេវី ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ
ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់លើដងផ្លូវ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះជួសជុល និងគូសគំនូសសញ្ញាចរាចរណ៍ឡើងវិញ នៅតាមចំណុចប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ ក្រោមការណែនាំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។











