
ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន ១៥១ និងសាលាបុណ្យ ៥ ក្នុងរាជធានីភ្នំពេញ
ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។









