
ប្រជាពលរដ្ឋ ៥៣៨គ្រួសារ មកពី ២៥រាជធានី-ខេត្ត ទទួលសិទ្ធិរស់នៅលើដីការពារព្រៃក្នុងខេត្តស្ទឹងត្រែងដោយស្របច្បាប់
ប្រជាពលរដ្ឋចំនួន ៥៣៨គ្រួសារ មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេស បានទទួលសិទ្ធិរស់នៅលើដីការពារព្រៃដោយស្របច្បាប់ បន្ទាប់ពីទទួលបានដីឡូតិ៍ និងផ្ទះ តាមរយៈការចាប់ឆ្នោតរបស់ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។










