
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ និងដាក់ចេញវិធានការសង្គ្រោះបន្ទាន់ក្នុងខេត្តចំនួន៣
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាកសិករ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយផ្ទាល់ និងដឹកនាំរៀបចំវិធានការជួយសង្គ្រោះបន្ទាន់ នៅក្នុងភូមិសាស្ត្រខេត្តចំនួនបី រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។









