
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ប៊ីលានដុល្លារ កើនឡើង៧ដង
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៦នេះ សមតុល្យគណនីហិរញ្ញវត្ថុរបស់កម្ពុជា បានកត់ត្រាលំហូរចូលសុទ្ធរហូតដល់ ៤.៣ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង១៥.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ តួលេខដ៏គួរឱ្យកត់សម្គាល់នេះបានកើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។











