
ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរខណ្ឌ-សង្កាត់ រួមគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការផ្តល់សេវាច្រកចេញចូលតែមួយ
ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ឱ្យអស់ពីក្នុងភូមិសាស្រ្តរបស់ ខ្លួន និងត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែ ល្អប្រសើរតាមយន្តការច្រកចេញចូលតែមួយរបស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ធ្វើ ឱ្យ លឿន ធ្វើ ឱ្យ លះ បេី ស្ទះ ត្រូវ ចេះសុំ យោបល់ ដោយចៀវាងដាច់ខាត ការទាមទារសេវាក្រៅច្បាប់នាំឱ្យមានទោសទណ្ឌ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ហើយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។









