
រដ្ឋបាលស្រុកភ្នំក្រវាញបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការសហគមន៍មូលដ្ឋានដើម្បីលើកកម្ពស់កិច្ចសហការអភិវឌ្ឍន៍
រដ្ឋបាលស្រុកភ្នំក្រវាញបានបើកកិច្ចប្រជុំថ្នាក់ស្រុកជាមួយតំណាងអង្គការសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់កិច្ចសហការ និងធានាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយតម្លាភាព និងគណនេយ្យភាព។











