
ស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យស្ត្រីម្នាក់ចូលសារភាព បញ្ជាក់ថា «បិទច្រកអស់ហើយ»
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារអំពាវនាវជាសាធារណៈ ឱ្យស្ត្រីម្នាក់ដែលកំពុងរត់គេចខ្លួន ចូលមកសារភាពចំពោះមុខសមត្ថកិច្ចជាបន្ទាន់ ដោយបញ្ជាក់ថា កម្លាំងជំនាញបានដាក់ផែនការតាមស្វែងរក និងបិទច្រកចេញចូលរួចហើយ។









