
ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរឯកឧត្តម ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំង និងសកម្ម ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ
ឯកឧត្តម ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរថាជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។









