
គម្រោង «ពន្លកសតវត្សថ្មី» នៃកម្មវិធី «មនសិការល្អ» បានដាក់ឱ្យដំណើរការបន្ទប់កុំព្យូទ័រជាផ្លូវការ នៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង
(ស្ទឹងត្រែង)៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ គម្រោង «ពន្លកសតវត្សថ្មី» ស្ថិតក្រោមការអនុវត្តរបស់ «កម្មវិធីមនសិការល្អ» បានឈានជើងមួយជំហានយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យអប់រំ ដោយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់កុំព្យូទ័រទំនើប សម្រាប់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង។











